ក្រុមយុវជនដើម្បីថ្ងៃស្អែក និងយុវជនស្ម័គ្រចិត្ត |
ភូមិនេះមានគ្រួសារប្រមាណជា ២៤៨គ្រួសារ ហើយទើបតែមានការ អភិវឌ្ឍខ្លាំងក្លាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ បញ្ហាសំខាន់ៗដែលកំពុងប្រឈមរបស់ ប្រជាជននៅក្នុងសហគមន៍នេះ រួមមានកង្វះទឹកស្អាតប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ភាពមិនចេះអក្សរ និងការលំបាកខ្វះខាតរបស់កុមារក្នុងការសិក្សា ព្រោះសាលានៅឆ្ងាយពីផ្ទះ ម៉្យាងជីវភាពគ្រួសារ នៅខ្វះមុខខ្វះក្រោយនៅឡើយ។
លោក ហ៊ិន យឿ ជាមេភូមិព្រៃឱម៉ាល់
ក៏បាននិយាយបង្ហាញពីស្ថាន ភាព ទូទៅនៅក្នុងភូមិថា៖ “ក្នុងភូមិរបស់ខ្ញុំ មានការអភិវឌ្ឍច្រើន ហើយដល់ពេលបច្ចុប្បន្ននេះ
មានអង្គការចេរភាពកម្ពុជា គាត់បានអភិវឌ្ឍ ដូចជាអណ្តូងទឹក បង្គន់អនាម័យ
ធុងចម្រោះទឹក។ ហើយបញ្ហាលំបាកបំផុត គឺបញ្ហាទឹកប្រើប្រាស់
ហើយសិស្សក៏ខ្វះមធ្យោបាយធ្វើដំណើរ ទៅរៀនសូត្រ។”
គួរបញ្ជាក់ដែរថាកម្មវិធីសប្បុរសធម៌នេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ជួយសម្រួល ដល់លក្ខខណ្ឌសិស្សនៅតំបន់ដាច់ស្រយាល តាមរយៈការផ្តល់ឯកសណ្ឋាន និងសម្ភារៈសិក្សា ផ្សេងៗ ក៏ដូចជាចូលរួមលើកទឹកចិត្តមាតាបិតាសិស្សឲ្យបញ្ជូនកូន ឲ្យទៅរៀន ទាំងអស់គ្នា។
គួរបញ្ជាក់ដែរថាកម្មវិធីសប្បុរសធម៌នេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ជួយសម្រួល ដល់លក្ខខណ្ឌសិស្សនៅតំបន់ដាច់ស្រយាល តាមរយៈការផ្តល់ឯកសណ្ឋាន និងសម្ភារៈសិក្សា ផ្សេងៗ ក៏ដូចជាចូលរួមលើកទឹកចិត្តមាតាបិតាសិស្សឲ្យបញ្ជូនកូន ឲ្យទៅរៀន ទាំងអស់គ្នា។
បន្ទាប់ពីទៅដល់ និងការប្រគេនគ្រឿងទេយវត្ថុដល់ព្រះសង្ឃហើយ
អ្នកតំណាងអង្គការចេរភាព និងសមាជិកទាំងអស់របស់ក្រុមយុវជនដើម្បីថ្ងៃស្អែក
ក៏បានស្វាគមន៍ និងផ្តល់នូវការលើកទឹកចិត្ត តាមរយៈពាក្យសម្តី
និងការចែករំលែកនូវអំណោយសប្បុរសធម៌ដល់សិស្សានុសិស្សទាំងអស់។
តាមរយៈសម្តីរបស់លោក កូវ សុខ ប្រធានកម្មវិធីអភិវឌ្ឍសហគមន៍នៃអង្គការចេរភាពកម្ពុជា
បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះកម្មវិធីនេះថា៖ “ ខ្ញុំមានមោទនភាពណាស់
ដែលក្មួយៗបាន នាំកម្មវិធីនេះមកក្នុងសហគមន៍
ដែលជាសហគមន៍គោលដៅ របស់អង្គការចេរភាពកម្ពុជា ហើយពីមុនជាតំបន់ដាច់ស្រយាល ខ្វះខាតទឹក
ខ្វះខាតសាលារៀន ហើយក្មេងៗក៏ខ្វះមធ្យោបាយ ធ្វើដំណើរទៅសាលារៀនជាដើម។
ថ្ងៃនេះខ្ញុំមានមោទនភាព សប្បាយរីករាយ ហើយនឹងរីករាយ សហការណ៍ទៅថ្ងៃមុខទៀត
ប្រសិនបើមានកម្មវិធីបែបនេះទៀត “។
ចំណែកលោកគ្រូ មុំ ចាន់សុធា ជានាយកអង្គការចេរភាពកម្ពុជា
បានបង្ហាញនូវ ចំណាប់អារម្មណ៍ផងដែរថា៖ “ចំពោះលោកគ្រូយល់ថា ទាក់ទងទៅនឹងសកម្មភាពសំខាន់ៗ ជួយដល់កុមារ
ជាពិសេសតាមជនបទ អាចទទួលបាននូវសម្ភារៈ ហើយក៏ជាការលើកទឹកចិត្ត
និងផ្តល់ឱកាសឲ្យកូនសិស្ស និងឪពុកម្តាយឲ្យយល់ពីសារៈសំខាន់នៃការជួយដល់កូនសិស្ស
ហើយក៏អាចជួយឲ្យពួកគាត់មានលទ្ធភាពសិក្សាដូចអ្វីដែលយើងបានរៀន (
សិស្សដែលមាន លទ្ធភាពគ្រប់គ្រាន់)។ អ្វីដែលសំខាន់ ដូចជាអង្គការចេរភាពកម្ពុជា
ក៏មានសកម្មភាពហ្នឹងដែរ ដោយជំរុញឲ្យកូនសិស្សទាំងអស់នោះ អាចចូលរួមសកម្មភាពក្នុងសង្គម
សហគមន៍ ទោះបីជាវាមិនមែនសកម្មភាពធំក្នុងសង្គម តែវាអាចជួយសហគមន៍យើង
ក៏ដូចជាភូមិឃុំ យើងដែរ។”
ចំពោះយុវតីម្នាក់ ដែលជាប្រធានក្លឹបយុវជននៃអង្គការចេរភាពកម្ពុជាក៏បានបង្ហាញនូវចំណាប់ អារម្មណ៍ថា៖
“ជាដំបូងខ្ញុំសូមសួស្តីដល់បងៗទាំងអស់គ្នា ដែលបានផ្តល់នូវបទពិសោធន៍ថ្មីៗ
ដល់ក្លឹបអង្គការរបស់ពួកខ្ញុំ។ និយាយទៅ ខ្ញុំនេះតំណាងឲ្យក្លឹបដែរ
ព្រោះថាខ្ញុំជាយុវជនក្លឹបដែរ ហើយអ្វីដែលសំខាន់ ពួកខ្ញុំឃើញថាប្លែកខុសពីការងារដែលក្រុមពួកខ្ញុំចុះ
ព្រោះថាឃើញពួកបង ព្យាយាមមែនទែន ជាពិសេសចុះទៅតាមជនបទ ឆ្ងាយមែនទែន
ឆ្ងាយជាងពួកខ្ញុំចុះទៅទៀត។ ពួកខ្ញុំពិតជារំភើប ដែលមិននឹកស្មានថា
ពួកបងធ្វើដល់ថ្នាក់ហ្នឹង និយាយទៅខ្ញុំឃើញជាពិសេស ពេលពួកបងផ្តល់ជាការអប់រំ
ក៏ដូចជាពាក្យ ពេចន៍មួយចំនួនទៅដល់ក្មេងៗ
សូម្បីតែខ្ញុំ ក៏មានអារម្មណ៍ថា រំភើបមែនទែន។ អរគុណច្រើនមែនទែន សង្ឃឹមថាពួកបង
នឹងបង្កើតកម្មវិធីហ្នឹងតច្រើនមកទៀត។ វាហាក់ដូចជាក្តីសុបិន្តមួយចឹង
ព្រោះខ្ញុំបានស្គាល់ពួកបង។ និយាយទៅខ្ញុំធ្វើការនៅ អង្គការ ខ្ញុំធ្លាប់ឃើញតែ
ពួកសាំងហ្គាពួរ ក៏ដូចជាពួកអាមេរិច ទេដែលពួកគេធ្វើការជាក្រុម ហើយពួកគេចុះមក
តាមជនបទអ៊ីចឹង។ ប៉ុន្តែឥឡូវនេះ ខ្ញុំឃើញថាសូម្បីតែប្រទេសកម្ពុជាយើងក៏មានដូចគ្នា
ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថារំភើបមែនទែន ហើយខ្ញុំគិតថា ពេលដែលខ្ញុំចេញទៅ
ខ្ញុំនឹងមានក្តីសុបិនមួយថា ខ្ញុំប្រាកដជាចុះមកវិញ ហើយធ្វើដូចពួកបងៗអ៊ីចឹង។
អរគុណបងច្រើនមែនទែន ដែលធ្វើឲ្យពួកខ្ញុំមានទឹកចិត្ត
ឲ្យគួរតែបង្កើតក្រុមដើម្បីជួយក្មេងៗឲ្យកាន់តែច្រើនទៀត។ ហើយខ្ញុំសូមសំណូមពរថា
សុំឲ្យយុវជន ផ្សេងៗទៀត ក៏ដូចជាពួកបងៗដែល បងៗបានរៀននៅសាកលវិទ្យាល័យ
សូមពួកបងៗជួយជំរុញ លើកទឹកចិត្តក្មេងៗមួយចំនួនដែលនៅតាមជនបទ ដូចពួកគាត់ចឹង
ពួកគាត់នៅឆ្ងាយណាស់។ ខាងអង្គការរបស់យើងខ្ញុំ ក៏បានចុះច្រើនដែរ ប៉ុន្តែគ្រាន់តែថា
វាឆ្ងាយច្រើនពេក ម្យ៉ាងខ្ញុំគិតថា ប្រសិនបើ ពួកយើងចូលរួមជួយទាំងអស់គ្នា
អ៊ីចឹងកាន់តែធ្វើឲ្យប្រទេសយើងកាន់តែល្អ ហើយ ក្មេងៗកាន់តែយល់ដឹងកាន់តែច្រើន។
គិតថាល្អមែនទែន ដែលក្រុមពួកបងចុះមកតំបន់ដាច់ ស្រយាលអ៊ីចឹង ពិតជារំភើបដូចខ្ញុំចឹង!”
យុវជន ជា ចិន្តា ដែលជាសមាជិកក្លឹបក៏បាននិយាយថា៖ “ សម្រាប់ខ្ញុំគិតថា
បើសិនជាយើងមានគម្រោងដូចជាក្រុមបងចឹង ធ្វើឲ្យនៅប្រជាពលរដ្ឋ បានយល់ដឹង ពីការដែលក្រុមរបស់បងចង់ឲ្យអាណាព្យាបាល
ជំរុញកូនឲ្យចូលសាលា ចឹងបើសិនជាយើង មានកម្មវិធីដែលធ្វើបែបនេះ
ក៏ធ្វើឲ្យពួកគាត់ចាប់អារម្មណ៍
និងអាចជំរុញឲ្យកូនគាត់ ទៅសាលារៀន ឲ្យបានកាន់តែច្រើនជាងនេះ។”
យុវជន វ៉េត បូរ៉ា ដែលជាសមាជិកក្លឹបក៏បានបន្ថែមនូវសារផ្តាំផ្ញើថា៖ “ខ្ញុំសូមផ្តាំផ្ញើឲ្យ មិត្តយុវវ័យថា
កុំភ្លើតភ្លើននឹងរបស់ដែលឥតប្រយោជន៍ដូចជាគ្រឿងស្រវឹង គ្រឿងញៀនជាដើម
ហើយងាកមករកអ្វីដែលល្អ ដែលជួយសង្គមឲ្យរីកចំរើន។”
ចំណែកអ្នកមីង ឈុំ គន្ធា
ដែលជាតំណាងប្រជាជននៅក្នុងសហគមន៍ ឈើទាលរូង នេះបានបង្ហាញនូវចំណាប់អារម្មណ៍ដូច្នេះថា៖ “ ចំពោះរូបខ្ញុំជាមាតាបិតាសិស្សនៅទីនេះ សប្បាយ ចិត្តខ្លាំងណាស់ដែលបានក្មួយៗធំ
មកជួយសិស្សក្រីក្រនៅទីនេះ។ ខ្ញុំក៏មានបំណងចង់ឲ្យកូនរៀន ដល់ផុតថ្នាក់
ហើយចប់ហើយឲ្យកូនចូលរៀនដល់ការងារផ្សេងៗទៀត។”
ហើយលោកពូ គង់ ស្រៀ ដែលក៏ជាអ្នកតំណាងប្រជាពលរដ្ឋក៏បានបញ្ជាក់ដែរថា៖ “ចំណាប់អារម្មណ៍របស់ខ្ញុំគឺថា សប្បាយចិត្តយ៉ាងខ្លាំង
ដែលក្រុមយុវជននៅសាកលវិទ្យាល័យហ្នឹង បានធ្វើជាអំណោយមានជា សៀវភៅ សម្លៀកបំពាក់
ស្បែកជើង ប៊ិច យកមកដើម្បី ជួយក្មួយៗនៅតំបន់ដាច់ស្រយាលនេះ
បានសម្ភារៈការសិក្សាតទៅមុខ ហើយក៏សូមជូនពរ ដល់ក្រុមយុវជនឲ្យមានសំណាងល្អ និងស្វែងរកជំនួយផ្សេងៗ
មកជួយប្អូនជាបន្តទៀត។”
ចំណែកប្អូនស្រី ញៀន ស៊ីលិត ជាសិស្សថ្នាក់ទី ១០ ដែលត្រូវធ្វើដំណើរ តាមម៉ូតូទៅរៀននៅវិទ្យាល័យពោធិ៍សាត់
ដែលមានចម្ងាយ ២០គីឡូម៉ែតពីផ្ទះរៀងរាល់បាន និយាយពីចំណាប់អារម្មណ៍
និងការតាំងចិត្តថា៖ “ប្អូនសប្បាយចិត្តណាស់ ដែលបងមានទឹកចិត្ត
យកអំណោយមកចែកដល់ប្អូនៗ។ ប្អូននឹងសិក្សារៀនសូត្រ ឲ្យដូចជាពួកបងៗ
ឲ្យទៅជានិស្សិត ដូចពួកបងអ៊ីចឹង រៀនឲ្យពូកែ ហើយមកជួយស្រុកភូមិឲ្យដូចជាពួកបងជាបន្តទៀត។
“
បន្ទាប់ពីកម្មវិធីចែករំលែកអំណោយដល់សិស្សានុសិស្ស
យើងក៏បង្កើតកម្មវិធីលេងល្បែង មួយចំនួនសម្រាប់ឲ្យសិស្សានុសិស្សលេងកំសាន្ត
និងបានច្រៀងចំរៀងរួមគ្នាដើម្បីឲ្យពួកគាត់ ស្តាប់ទៀតផង។
លុះដល់ពេលយប់ ក្រុមយុវជនបានប្រារព្ធកម្មវិធី រាត្រីសន្តិភាព
ជាមួយនឹង សមាជិកក្រុមយុវជនក្លឹបរបស់អង្គការចេរភាពកម្ពុជា
ដើម្បីបង្ហាញនូវសេចក្តីប្រាថ្នា និងការជូនពរ ទៅដល់យុវជនដទៃទៀត
ជាពិសេសដល់សិស្សានុសិស្សក្រីក្រ ហើយយើងបានរួមតាំងចិត្ត ទាំងអស់គ្នាដើម្បីជួយគ្នាទៅវិញទៅមក
ដើម្បីជួយកិច្ចការងារសង្គម ជាពិសេសជួយកុមារ ដែលកំពុងខ្វះខាត បន្តទៅទៀត។
លុះដល់ព្រឹកថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៤ ក្រុមយុវជនដើម្បីថ្ងៃស្អែក
បានរៀបចំ សិក្ខាសាលាតូចមួយ ដែលក្រុមក្លឹបយុវជនរបស់អង្គការចេរភាពកម្ពុជាចំនួន
២៩នាក់បានចូលរួម។ សិក្សាសាលានេះជាការបង្ហាញពីរបៀបបង្កើតក្រុម
និងគម្រោងកម្មវិធីសង្គម ការពិភាក្សាពីការ ជ្រើសរើសមុខជំនាញ
និងការសិក្សាពីបរិស្ថានរបស់ពិភពលោក ទាក់ទងនឹងការប្រែប្រួល អាកាសធាតុ។
យុវជន ម៉េង ដែលជាសមាជិកក្លឹបយុវជនរបស់អង្គការចេរភាពក៏បាន
និយាយថា៖ “ខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនទែន
ហើយខ្ញុំគិតថាកម្មវិធីនេះពិតជាល្អមែនទែន ដើម្បីផ្តល់ជាគំនិត និងចែករំលែកកម្មវិធី
ចែករំលែកគ្រប់គំនិតទាំងអស់ ដែលបងៗមាន ផ្តល់ជាបទពិសោធន៍ ដើម្បីឲ្យពួកខ្ញុំបង្កើតបានជាក្រុមមួយផ្សេងទៀត ដើម្បីនឹងសម្រេច គោលបំណងផ្សេងមួយទៀត។
“
ចំណែកយុវតី ឈុន សុគន្ធា ក៏បានបង្ហាញពីគោលបំណងថា៖
“ខ្ញុំមានបំណងចង់ បង្កើតជាក្រុមដូចពួកបងអ៊ីចឹង
ហើយបង្កើតសិក្ខាសាលាមួយដល់ក្មេងដទៃទៀត។ ធម្មតាពួក ធ្វើការអ្វីមួយដើម្បីជួយពួកខ្ញុំ
ពួកខ្ញុំចង់ស្នងតំណែងពីបងទៅជួយក្មេងក្រោយៗទៀត។”
សមាជិកក្រុមយុវជនដើម្បីថ្ងៃស្អែកម្នាក់ ឈ្មោះ ឈៀក សុខហេង បានបង្ហាញពី ចំណាប់អារម្មណ៍ថា
៖ “ចំពោះខ្ញុំ ខ្ញុំសប្បាយរីករាយ ដោយសារខ្ញុំជាយុវជនម្នាក់
ជាយុវជនដែលបានជួយចូលរួមការងារសង្គម គឺការបែងចែកបទពិសោធន៍ ចែករំលែកពី ចំណេះដឹងផ្សេងៗ
គម្រោងផ្សេងៗ គម្រោងអនាគត ផ្តល់ទៅឲ្យពួកគាត់ ឲ្យគាត់អាចធ្វើបាន ដូចយើង
ហើយមួយទៀតខ្ញុំមានមោទនភាព ណាស់ដែលបានមកដល់ទីនេះព្រោះអី យើងមិននឹកស្មានទេ
មិនងាយមានកម្របានមកដល់ទីនេះណាស់ ព្រោះយុវជនប៉ុណ្ណឹង យើងអាចធ្វើអ្វីជាច្រើន
យើងអាចបង្កើតកម្មវិធីដោយខ្លួនឯង យើងអាចរក Sponsor (ម្ចាស់ជំនួយ) ដោយខ្លួនឯង យើងអាចធ្វើគម្រោងដោយខ្លួនឯង
ដើម្បីយកមកផ្សព្វផ្សាយចែកជូនដល់ពួក គាត់ទំាងអស់គ្នា។”
ចំណែកយុវជន ហេង សីហស្សនេត្ត
ដែលជាប្រធានគម្រោងកម្មវិធី របស់ក្រុមយុវជនដើម្បីថ្ងៃស្អែក ក៏បានបញ្ជាក់បន្ថែមថា៖ “ សម្រាប់ក្រុមពួកខ្ញុំ ពិតជាសប្បាយ ខ្លាំងណាស់
ហើយគោលបំណងពួកខ្ញុំមកទីនេះ គឺទីមួយ លើកទឹកចិត្តកុមារាកុមារី
ឲ្យខំប្រឹងសិក្សាបន្តទៅទៀត ហើយចំពោះយុវជនយើង គឺគោលបំណងក្រុមពួកយើង
គឺចង់បង្កើនសមត្ថភាពយុវជនទាំងអស់ឲ្យមានភាពជាអ្នកដឹកនាំ។ ពួកយើងមកថ្ងៃនេះដើម្បី លើកទឹកចិត្តឲ្យពួកគេបង្កើតក្រុមការងារយុវជនស័្មគ្រចិត្តដទៃទៀតជាច្រើន
មិនមែនសម្រាប់ តែក្រុមពួកខ្ញុំតែមួយទេ
ក្រុមពួកយើងគ្រាន់តែជាអ្នកបង្ហាញផ្លូវដល់ពួកគាត់
ហើយយើងធ្វើ ជាអ្នកផ្តល់ប្រឹក្សាឲ្យពួកគាត់ ដើម្បីបង្កើតកម្មវិធី
ពីព្រោះការអភិវឌ្ឍនៅក្នុងសង្គមទាំងមូល មិនមែនសង្ឃឹមតែលើក្រុមពួកខ្ញុំតែមួយនោះទេ
គឺយុវជនទាំងអស់ ហើយពួកខ្ញុំទាំងអស់ ក៏ដាក់គោលដៅថា ជួយពួកគាត់
ធ្វើជាអ្នកប្រឹក្សាពួកគាត់ ផ្តល់យោបល់ដល់គាត់ ក៏ដូចជារៀបចំកម្មវិធីនៅថ្ងៃក្រោយទៀត។
ខ្ញុំក៏សូមអរគុណដល់ម្ចាស់អ្នកជំនួយទាំងអស់
ហើយក៏អរគុណទៅដល់ខាងអង្គការចេរភាពកម្ពុជាដែលគាត់បានជួយរៀបចំឲ្យពួកយើងនិងក្រុមយុវជនក្លឹបទាំងឡាយ។
ហើយខ្ញុំក៏សូមសំណូមពរ សូមឲ្យពុកម៉ែ បងប្អូនទាំងអស់ ហើយជាពិសេសយុវជន
ជួយចូលរួមកម្មវិធីសប្បុរសធម៌ ក៏ដូចជាកម្មវិធីសង្គមផ្សេងៗជាច្រើនទៀត
ដែលជួយទោះជានៅ ទីណាក៏ដោយ គឺជួយក្នុងនាមជាខ្មែរដូចគ្នា យើងត្រូវតែជួយ ហើយម្យ៉ាងទៀតយើងទាំងអស់គ្នា
ត្រូវតែបង្កើននូវសមត្ថភាពរបស់យើងទាំងអស់គ្នា ហើយចេះជួយគ្នាទៅវិញទៅមក
ដើម្បីធ្វើ ឲ្យប្រទេសយើងមានការអភិវឌ្ឍ។”
កម្មវិធីនេះបានបញ្ចប់ទៅដោយរលូន
ហើយយុវជនទាំងអស់ក៏បានតាំងចិត្តថានឹងចូលរួម សកម្មភាពនេះជាបន្តទៀតនៅថ្ងៃខាងមុខ។
សម្រាប់រូបភាពបន្ថែម សូមចូលទៅកាន់ Facebook Page: Share With Us Project.
សម្រាប់រូបភាពបន្ថែម សូមចូលទៅកាន់ Facebook Page: Share With Us Project.
អត្ថបទដោយ៖ ក្រុមយុវជនដើម្បីថ្ងៃស្អែក
ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៤
Amazingly Cool. It did touch my heart.
ReplyDeleteProud of you guys.
ReplyDeleteThanks for your support.
ReplyDelete